រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank “ADB”) ដើម្បីពិភាក្សាលើការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) និងវិសាលភាពក្នុងការពង្រីកវិស័យផ្សេងៗបន្ថែមទៀត ជាពិសេសវិស័យអាទិភាពស្របតាមគោលនយោបាយថា្នក់ជាតិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ជាលទ្ធផល, អង្គប្រជុំបានកំណត់ទិសដៅអនុវត្តរួមមាន៖ (១) ការរៀបចំយន្តការសហហិរញ្ញប្បទាន (Co-Finance) ទាំងដំណាក់កាលអនុវត្តកម្មវិធី និងដំណាក់កាលពង្រីកវិស័យ និង (២) ការរៀបចំយន្តការជំនួយបច្ចេកទេស (Technical Support) គាំទ្រដល់ការអនុវត្តកម្មវិធី។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។








