ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីកាំកុងត្រូលខេត្តតាកែវចុះពន្យល់ដល់សិស្សតាមសាលាពីនំ ចំណីហួសការបរិឆ្ឆេទដែលប៉ះពាល់សុខភាព

តាកែវ៖​ ​មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវរួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានទៅអប់រំសិស្សានុសិស្សនៅតាមសាលារដ្ឋនិងសាលាឯកជនឲ្យយល់ពី ចំណីអាហារដែលទិញទៅយកទៅបរិភោគសូមពិនិត្យមើលកាលបរិច្ឆេទឲ្យបានត្រឹមត្រូវជៀសវាងចំណីអាហារមួយចំនួនដែលហួសកាលបរិច្ឆេទនាំឲ្យប៉ះពាល់សុខភាព កាលពីអង្គារទី១៦ ខែកក្ដដា ឆ្នាំ២០១៩នេះ។

លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងថា គោលបំណងក្នុងការចុះត្រួតពិនិត្យនេះ​ គឺដើម្បីអប់រំដល់សិស្សានុសិស្សតាមសាលា​ឲ្យមានការយល់ដឹងពីសុខភាពតាមរយៈការទិញនំចំណីហូបនៅក្នុងសាលាដោយមុននឹងប្អូនសិស្សានុសិស្សទិញនំចំណីហូបសូមពិនិត្យមើលនំចំណីដែលមានគុណភាពត្រឹមត្រូវមានអនាម័យល្អមានការបរិច្ឆេទហើយត្រូវចៀសវាងដាច់ខាតចំពោះនំចំណីណាដែលគ្មានអនាម័យ គ្មានគុណភាព ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ដែលវានិងនាំឲ្យប៉ះពាល់ដល់សុខភាព។

ឆ្លៀតក្នុងឱកាសនោះលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលដាក់លក់នំចំណីនៅតាមសាលារៀនសូមជួយលក់នំចំណីណាដែលមានអនាម័យគុណភាពមានការបរិច្ឆេទច្បាស់លាស់ជៀសវាងដាក់លក់នំចំណីដែលគ្មានអនាម័យគ្មានកាលបរិច្ឆេទដែលនាំឲ្យប៉ះពាល់សុខភាពរបស់សិស្សានុសិស្សទិញយកទៅទទួលទាន។

ជាមួយគ្នានេះដែរ​ ក្រៅតែពីការចុះត្រួតពិនិត្យ​ទំនិញនៅតាមសាលារៀន​ មន្រ្តី​ជំនាញ​កាំកុងត្រូល​ ក៏បានចុះត្រួតពិនិត្យទំនិញនៅលេីទីផ្សារអង្គតាសោម​ នូវចំណីអាហារ ទំនិញជាគ្រឿងកំប៉ុង​ នឹងធ្វេីត្តេសបឋមលេីទំនិញជាចំណីអាហារ​ ជាលទ្ធផល​រកពុំរកឃេីញទំនិញដែលមានសារធាតុគីមីនោះឡេីយ​ ៕​