ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជំរុញអនុវត្ត សកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (NAP)

 

ភ្នំពេញ៖ ដោយយោងតាមសេចក្ដីសម្រេចលេខ ២៣៦-២៣៧ សសរ កសក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ របស់កសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនិងការធ្លាក់ចុះគុណភាពដី។

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំស្ដីពី ការគ្រប់គ្រង និងអនុវត្ដកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (NAP) ក្រោមអធិបតីភាពលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារបច្ចេកទេសកម្មវិធីសកម្មភាពជាតិខាងលើ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិការនៃក្រុមការងារទាំងពីររួមមានៈ

១ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម

២ ក្រសួងបរិស្ថាន

៣ ក្រសួងអភិវឌ្ឍន៍ជនបទ

៤​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

៥ ក្រសួងរ៉ែ និងថាមពល

៦ ក្រសួងមហាផ្ទៃ

៧ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គភាពពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងសំខាន់នៃកិច្ចប្រជុំមានបីសំខាន់ (១)បង្ហាញសមាសភាព និងណែនាំអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារ (២)បកស្រាយបង្ហាញអំពី UNCD និង NAP និង(3)ពិភាក្សាអំពីកិច្ចការត្រូវអនុវត្ដ ជាពិសេសការបង្កើតលេខាធិការដ្ឋានអចិន្រ្ដៃយ៍ គណៈកម្មាធិការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិ ព្រមទាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ៕