ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុវជនយើងជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន

ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុវជនយើងជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន
***សាមគ្គីភាពនៃក្រុមកីឡា​ នឹងនាំអោយទទួលបានពានរង្វាន់។
***​សាមគ្គីជាតិ​ នឹងនាំអោយមានការអភិវឌ្ឍជាតិ​ និងជាតិខ្មែរខ្លាំង។
=============
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​នៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៦៖​ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចនាយុវជនស្រុកខ្សាច់កណ្តាលបានអញ្ជើញជាអធិបតី ក្នុង កម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងពិធីបេីកការប្រកួតកីឡានោះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ចលនាយុវជនឃុំទាំង១២ សរុបចំនួន ៦៤៦នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នឱកាសនោះថា ការរៀបចំកម្មវិធីប្រកួតកីឡានៅថ្ងៃនេះគឺ ដើម្បីឲ្យយុវជនលេងកីឡា ប្រកបដោយសាមគ្គីភាព ភាតរភាព​និងភាពសប្បាយរីករាយជាថ្មីម្តងទៀត បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ដែលបង្ហាញពីមិត្តភាពនិងសាមគ្គីភាពផ្ទៃក្នុងរបស់យុវជននៅក្នុងស្រុកខ្សាច់កណ្តាលតែម្តង។
ឯកឧត្តមបណ្ឌិតបានរំលឹកថា ការបែកបាក់សាមគ្គីភាពជាតិ ធ្វើឲ្យជាតិយើងខ្សោយ ពោលតាមប្រវត្តិសាស្ត្របង្ហាញថា ក្រោយការបែកបាក់នៅសម័យអង្គររយៈពេល៥០០ឆ្នាំមកនេះធ្វើឲ្យខ្មែរខ្សោយ ហេតុដូច្នេះហើយយុវជនយើងត្រូវចាំថា សាមគ្គីភាពផ្ទៃក្នុងជាកម្លាំងនាំមកនូវជ័យជំនះ​ និងការអភិវឌ្ឍ​ ហេីយក៏ផ្សារភ្ជាប់ជាមួយនឹងការលេងកីឡានេះឯង។
លើសពីនេះ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការលេងកីឡាបង្ហាញពីជីពចររស់រវេីកនៃជាតិយើងដែរ មានន័យថា ទោះបីជាមកដល់ពេលនេះ ប្រទេសយើងជួបបញ្ហាសង្រ្គាមឈ្លានពានពីភាគីថៃ ប៉ុន្តែ ដំណើរការសេដ្ឋកិច្ចនិង សង្គមជាតិយើងនៅដំណើរការល្អ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ ហើយសូមប្អូនៗបន្តការជឿជាក់លើរាជរដ្ឋាភិបាលយើង ជាពិសេសយុវជនយើងដែលជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន។