ភ្នំពេញ:លោក លាង ឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊ស បានដឹកនាំសហការី ជាពិសេស អគ្គនាយកបន្តវេនរបស់ក្ទៅរុមហ៊ុន ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នៅគេហដ្ឋានរបស់សម្ដេចផងដែរ។
លាង ឡេង ជាឈ្មោះសហគ្រាសផលិតទឹកត្រីក្នុងស្រុកមួយកន្លែង កំពុងផលិតនូវគ្រឿងទេសយ៉ាងមមាញឹកដើម្បីបំពេញតម្រូវជូនដល់អតិថិជនដែលតែងតែនិយមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកមានគុណភាព សុវត្ថិភាព និងផលិតចេញពីវត្ថុធាតុដើមក្នុងស្រុកទាំងអស់។
ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ជាដើម សុទ្ធតែជាគ្រឿងផ្សំសំខាន់សម្រាប់ចម្អិនអាហារ ដែលផលិតផលទាំងនេះភាគច្រើនជាផលិតផលនាំចូលពីប្រទេសជិតខាង ក៏ប៉ុន្តែ សហគ្រាសខ្មែរយើងក៏មានយីហោក្នុងស្រុកផងដែរ ដែលផលិតគ្រឿងទេសទាំងនេះភាគច្រើនបានឈរលើគោលការណ៍អនាម័យ រសជាតិ ហើយថែមទាំងអាចជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍ថែមទៀតផង។
សូមបញ្ជាក់ថា លោក លាង ឡេង ជាម្ចាស់សហគ្រាសបានប្តេជ្ញាថា សហគ្រាសកំពុងតែផលិតផលរបស់ មានចំនួន ៥មុខ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ដោយសារតែផលិតពីវត្ថុធាតុដើមក្នុងស្រុក ដែលជាផ្នែកមួយជួយដល់ជីវភាពបងប្អូនអ្នកនេសាទ កសិករ ក៏ដូចជាប្រជាក្នុងសហគមន៍ផងដែរ។



