ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងសហរដ្ឋអាមេរិកបានសម្រេចនិងឯកភាពគ្នាទាំងស្រុងលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២៦នេះបានអញ្ជើញចូលរួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបដោយផ្ទាល់ជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន។
គោលបំណងសំខាន់នៃកិច្ចពិភាក្សាផ្តោតអំពីបញ្ហាទ្វេភាគីសំខាន់ៗ ការវិនិយោគរបស់សហរដ្ឋអាម៉េរិកលើហេដ្ឋា រចនា សម្ព័ន្ធអាកាសចរណ៍ និងកិច្ចព្រមព្រៀងបើកចំហរជើងមេឃ (Open Skies Agreement)។
ជាលទ្ធផលកម្ពុជានិងសហរដ្ឋអាមរិកបានសម្រេចនិងឯកភាពគ្នាទាំងស្រុងលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះកិច្ចពិភាក្សាដែលផ្តោតលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជានិងសហរដ្ឋអាមេរិកជាផ្លូវការហើយ។
នៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងនោះមានលក្ខខណ្ខគឺតម្រូវឲ្យមានការសម្រេចនូវចំណុចសំខាន់ៗ មួយចំនួនពីថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។
ក្រោយពីលទ្ធផលនៃកិច្ចប្រជុំនោះមានបណ្តាចំណុចដែលពាក់ព័ន្ធទាំងអស់ក៏បានធ្វើការសម្រេចភ្លាមៗហើយជាក់ស្តែង ជាលទ្ធផលសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជានិងសហរដ្ឋអាមេរិកត្រូវបានឯកភាពគ្នាទាំងស្រុង ។