ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), ជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. បានដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដែលដឹកនាំដោយ លោក ហាក់ ឡេង អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ និងបូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះពិនិត្យ និងវាយតម្លៃទីតាំងកាស៊ីណូ និងមិនមែនកាស៊ីណូ នៅក្នុងភូមិសាស្រ្តខេត្តកោះកុងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទន្ទឹមនេះ, អង្គប្រជុំក៏បានពិភាក្សាអំពីការចាត់វិធានការបន្ត លើទីតាំងពាក់ព័ន្ធនឹង ONLINE SCAMS ស្របតាមនីតិវិធីច្បាប់ស្តីពីការប្រឆាំងការឆោកបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង, សាលាដំបូងខេត្តកោះកុង, ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, រដ្ឋបាលក្រុង/ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលខេត្តកោះកុង។
សូមគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦, ក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចុះត្រួតពិនិត្យ និង បិទសៀលទីតាំងដែលសង្ស័យពាក់ព័ន្ធនឹង ONLINE SCAMS នៅក្នុងភូមិសាស្រ្ដខេត្តកោះកុង សរុបបានចំនួន ១១ ទីតាំង ក្នុងនោះ រួមមានកាស៊ីណូចំនួន ២ ទីតាំង និងមិនមែនកាស៊ីណូចំនួន ៩ ទីតាំង។ បន្ថែមពីនេះ ក្រោមការសម្របសម្រួល និងកិច្ចសហការរវាងអង្គភាព/ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង, វិធានការមួយចំនួន ក៏ត្រូវបានអនុវត្តផងដែរ ចំពោះទីតាំងដែលរកឃើញថាមានសកម្មភាព ONLINE SCAMS ដូចជាការដកហូតអាជ្ញាបណ្ណ, ការឃាត់ទុកអចលនទ្រព្យ, ទ្រព្យ, និង រថយន្ដ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
——————
On Tuesday morning, 9 June 2026, H.E. Dr. YETH Vinel, Secretary-General of the Commercial Gambling Management Commission of Cambodia (CGMC), Vice Chairman of the Secretariat of the Ad Hoc Commission for Combating Online Scams, and Head of Working Group No. 2 of the Inter-Ministerial Task Force under the Secretariat of the Ad Hoc Commission for Combating Online Scams, led his delegation in a meeting with the Unified Command of the Koh Kong Provincial Administration, led by Mr. Hak Leng, Deputy Governor, representing H.E. Ms. Chhi Va, Governor of Koh Kong Province.
The meeting was convened to review and discuss the progress and challenges relating to the inspection and assessment of casino and non-casino locations in Koh Kong Province involved in online scam activities. At the same time, the meeting also discussed further measures to be taken against locations involved in online scams in accordance with the legal procedures under the Law on Combating Online Scams.
The meeting was attended by representatives of the Office of the Prosecutor attached to the Koh Kong Provincial Court of First Instance, the Koh Kong Provincial Court of First Instance, the Provincial Police Commissioner, the Provincial Gendarmerie, municipal and district administrations, and relevant line departments under the Koh Kong Provincial Administration.





















