ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនិញ​ចំនួន ៣៣២មុខ​សមត្ថកិច្ច​និង​អាជ្ញាធរ​រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ​

ភ្នំពេញ:ទំនិញ​ចំនួន ៣៣២មុខ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌឬស្សីកែវ
រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវដែលមាន​កាល​បរិច្ឆេទ​នាំចូល​ថ្មីៗ​ហើយ​ទំនិញមួយ​ចំនួន​បាន​ក្លែង​ប្រអប់​វេចខ្ចប់ដេីម្បី​បោកប្រាស់​អ្នក​ប្រេីប្រាស់​ទៀតផង​ ។
យោងតាមសមត្ថកិច្ចចុះអនុវត្តបានបញ្ជាក់ថា ឧកញ៉ា​ ថៃ​ ស៊ាង​ មិន​សហការជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ទេ​។
យោងតាមប្រភពព័ត៌មានបង្ហើបថាឩកញ៉ារូបនោះដោយអាងខ្នង​មានអ្នកឧកញ៉ា​ម្នាក់នៅ​សភា​ពាណិជ្ជ កម្ម​បាន​គំរាម​ដល់អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​ ថែមទៀត។
សូមរំលឹកថា ឧកញ៉ា​ ថៃ​ ស៊ាង​ បាននាំ​ទំនិញ​ថៃ​គ្រប់​ប្រភេទ​លក់នៅ​ប្រទេស​កម្ពុជា​ ទោះបី​រាជរដ្ឋាភិបាល​បានបិទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ តាំងពីខែ​មីថុនា​ឆ្នាំ​ ២០២៥​ ហើយ​ក៏​ដោយ​ប៉ុន្តែថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជារំលឹកថា​ «អ្នកណា​គប់​គិត​នាំចូល​ អ្នកណា​កាង​ សុទ្ធតែ​ពពួកក្បត់ជាតិ​ ក្បត់​វរៈកងទ័ព​ ក្បត់​ប្រជាជន​ ដូច្នេះសូមពលរដ្ឋចូលរួម​គាំទ្រ​នាំគ្នា​ធ្វើ​ពហិការ​កុំប្រេីប្រាស់​ផលិតផល​ថៃ​» ។