ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជការរងកងទ័ពជើងគោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃអាទិត្យទី២១ខែមិថុនាឆ្នាំ២០២៦នេះបាន អញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉បណ្ឌិត កែវ មុំ ដែលបានឧបត្ថម្ភ ធុងចម្រោះ ទឹកស្អាតចំនួន ៣០ធុង និងនំស្រួយលីលី ២០កេស ស្មើនឹង ថវិកាចំនួន ១.៥០០ដុល្លារ។
លោកជំទាវឧកញ៉បណ្ឌិត កែវ មុំ គឺ ដើម្បីជូន នាយ-ពលទាហាន កងអនុសេនាធំទី៤ កងអនុសេនាធំទី៥ របស់កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅលើភ្នំអាចម៍កណ្តុរក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់។
អំណោយដ៏ថ្លៃថ្លា របស់លោកជំទាវឧកញ៉បណ្ឌិត កែវ មុំ ដែលយើងបានទទួល និងចែកជូនដល់ដៃកងទ័ព នាពេលនេះ គឺសបញ្ជាក់យ៉ាងច្បាស់ ពីទឹកចិត្តសប្បុរស និងបានឆ្លុះបញ្ចាំងនូវអត្ថន័យយ៉ាងធំធេង ពីការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការគិតគូរពីសុខទុក្ខលំបាក របស់កងទ័ព និងជាការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងស្មារតី សាមគ្គីជាតិ ស្នេហាជាតិមាតុភូមិ មិនអាចកាត់ថ្លៃបានឡើយ ។
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ព្រមទាំងបុត្រាបុត្រ ចៅប្រុសចៅស្រី ទទួលបានជោគជ័យគ្រប់ ភារកិច្ច និងប្រកបទៅដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។



