ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារតំបន់អាយឈិ រៀបចំពិធីពិសារអាហារសាមគ្គី ទទួលស្វាគមន៍លោក ឡាយ សុខុន ប្រធានសាខាគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងតូយ៉ូហាស៊ីនៃប្រទេសជប៉ុន 

ភ្នំពេញ៖ លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារតំបន់អាយឈិ បានរៀបចំពិធីពិសារអាហារសាមគ្គី និងទទួលស្វាគមន៍លោក ឡាយ សុខុន ប្រធានសាខាគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងតូយ៉ូហាស៊ីនៃប្រទេសជប៉ុននៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦នេះដែលបានមកលេងស្រុកកំណើតនៅប្រទេសកម្ពុជា។
កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា អនុប្រធានក្រុមការងារ ESEA និងជាប្រធានក្រុមការងារប្រទេសជប៉ុននិងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ាងរិទ្ធី អនុប្រធានក្រុមការងារ ESEA និងជាអនុប្រធានក្រុមការងារប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ ឯកឧត្តម ហាំង តុលា បានឆ្លៀតឱកាសមតិណែនាំ និងផ្តល់អនុសាសន៍ក្នុងការកសាងកម្លាំង ពង្រឹងកម្លាំង និងលេីកទិសដៅការងារបន្ត។