ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានឲ្យដឹងថា កុមារ ដែលល្បីល្បាញចេះនិយាយច្រើនភាសាបានមករៀនបំប៉នភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីង ដើម្បីពង្រឹងជំនាញសរសេរនិងអានភាសាចិន ដើម្បីត្រៀមខ្លួនត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្រោយពេលវិស្សមកាលចប់។ សាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះអាននិងសរសេរភាសាចិនជូនប្អូន ធុច សាលិក។

លោកបានលើកឡើងថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។

លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្នកមិនចាំបាច់ឲ្យបុត្រធីតារបស់លោកអ្នករៀនច្រើនសាលានោះទេ។  ប្រសិនបើលោកចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាមនុស្សដ៏រីករាយ រីកចម្រើនលឿន មានភាពឆ្លាតវៃ ក្លាហាន មានសីលធម៌ល្អ គោរពស្រលាញ់ឪពុកម្តាយ ឧស្សាហ៍ព្យាយាម ពូកែដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អនៅក្នុងជីវិតរបស់ពួកគេ សូមមកចូលរៀននៅសាលាអន្តរជាតិចុងអ៊ីង។

សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅ ៣ភាសា គឺ ភាសាចិន អង់គ្លេស និងភាសាខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជានិងមានសាខាចំនួន៣គឺ សាខាឈូកមាសពោធិ៍ចិនតុង សាខាអ៊ីអន២ និងសាខាក្រុងតាខ្មៅ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សាលាអន្តរជាតិ ចុង អ៊ីងទាំង៣សាខា បានប្រកាសជ្រើសរើសសិស្សានុសិស្ស ចំនួន១០០០ នាក់ ហើយចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០ នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% ព្រោះកន្លែងមានកំណត់ ។ ដើម្បីពង្រីកសក្តានុពលបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ហើយនេះជាការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនិងជំរុញការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជា៕