ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន

ភ្នំពេញ៖លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា អនុប្រធានសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (អលម៉េក) និងជាប្រធានក្រុមការងារទីផ្សារប្រទេសម៉ាឡេស៊ី និងជាប្រធានផ្នែកទីផ្សារការងារ និងសហប្រតិបត្តិការនៅរសៀលថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំសមាគមអលម៉េកបានដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន។

ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណង បច្ចុប្បន្នភាពទីផ្សារការងារនៅប្រទេសម៉ាឡេស៊ី និងការផ្សព្វផ្សាយជូនសមាជិកពីវគ្គបណ្តុះបណ្តាលអំពីការយល់ដឹងនៃប្រព័ន្ធRBA ដែលសហការរៀបចំដោយ JC Resources and Management សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តគោលការណ៍សំខាន់ៗរបស់ RBA រួមមាន ការការពារសិទ្ធិពលករទេសន្តរប្រេវេសន៍ ការលុបបំបាត់ពលកម្មដោយបង្ខំ និងពលកម្មកុមារ ការមិនរើសអើង ការធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាព ការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការគោរពច្បាប់ជាធរមាន។

ការបណ្តុះបណ្តាលនេះជួយឱ្យសមាជិកអាចអនុវត្តនីតិវិធីជ្រើសរើស និងបញ្ជូនពលករទេសន្តរប្រវេសន៍ស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការរបស់ដៃគូអាជីវកម្ម ជាពិសេសការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករខ្មែរ ព្រមទាំងលើកកម្ពស់ភាពជឿជាក់ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។