ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយ លោក Genady Svidersky អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យថាមពល សម្រាប់គោលនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានថាមពលអគ្គិសនីគ្រប់គ្រាន់ មានស្ថិរភាព និងមានតម្លៃសមរម្យ ក្នុងនោះតាមផែនការ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់ ដើម្បីឲ្យប្រជាជនបានប្រើប្រាស់ ។
លោករដ្ឋមន្រ្តីស៊ុយ សែម បានបញ្ជាក់ថា ជុំវិញនឹងការអភិវឌ្ឍន៍អគ្គិសនីដើរដោយធ្យូងថ្មក្តី វារីអគ្គិសនីក្តីឬការបង្កើតប្រភពអគ្គិសនី ផ្សេងៗទៀត វាមិនមានការជួបប្រទះភាពស្មុគស្មាញ និងមិនមានជួបបញ្ហាអ្វីនោះឡើយ ប៉ុន្តែបញ្ហាដែលលំបាកនោះ គឺធ្វើ យ៉ាងណាឲ្យថ្លៃលក់អគ្គិសនីមានម្លៃទាប ដើម្បីធ្វើឲ្យឆ្លើយតបក្នុងការអនុវត្តន៍គោលនយោបាយបញ្ចុះថ្លៃអគ្គិសនីនៅកម្ពុជា។
លោក Genady Svidersky អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្មនៃប្រទេសសាធារណរដ្ឋបេឡារុសបាន ថ្លែងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន័វិស័យថាមពល នៅបេឡារុស បច្ចុប្បន្នចំនួន៨០% បានយកមកពីឧស្ម័នធម្មជាតិ និង ២០% ពីវារីអគ្គិសនី ក្នុងនោះនៅចុងឆ្នាំ២០១៩នេះ បេឡារុសគ្រោងបញ្ចប់អគ្គិសនីដើរដោយបរិមាណូន្លុយក្លែរអែរបន្ថែម ទៀត។
លោក Genady Svidersky បានដឹងទៀតថា សម្រាប់កាអភិវឌ្ឍន៍វិស័យថាមពលរបស់បេឡារុសដែលទាំងអស់នេះ គឺជាមេរៀនដ៏ល្អសម្រាប់កម្ពុជា ក្នុងការ ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសនានា ព្រោះការអនុវត្តន៍វិស័យថាមពលវាមានសារៈសំខាន់ណាស់ មិនថា ប្រទេស ណា ឬប្រទេសណាមួយនោះឡើយ ចំពោះបញ្ហានេះ កម្ពុជានឹងបេឡារុស គួររៀបចំកម្មវិធីទស្សនកិច្ចជាផ្លូវការ របស់អ្នក ជំនាញនៅក្នុងវិស័យថាមពល ដើម្បីធ្វើការស្វែងយល់ នៃការអវិឌ្ឍន៍វិស័យថាមពលឆ្ពោះទៅរកតម្លៃទាប ៕