(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោកប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងលោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យថ្នាក់កណ្ដាល។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិបើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារថ្មីៗរបស់អគ្គនាយកដ្ឋាន
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញ និងសាខា ក.ប.ប. រាជធានី ខេត្ត
៣. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន/សាខារាជធានី ខេត្ត
៤. បញ្ហាផ្សេងៗ
៥. មតិបូកសរុប និងផែនការអនុវត្តបន្ត






























