(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីផ្តល់ឱកាស និងជាមូលដ្ឋានក្នុងការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។
នាឱកាសនោះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ លោកជំទាវបណ្ឌិត ក៏បានអរគុណចំពោះសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក (FUSAAC) ក្នុងឱកាសខួប ៣០ឆ្នាំរបស់សមាគមដែលបានបង្កើតឡើងនៅកម្ពុជា ដោយបច្ចុប្បន្នបានប្រែក្លាយខ្លួនជាស្ពានសម្រាប់ផ្តល់ឱកាស និងជាគំរូដ៏ល្អជាច្រើនដល់យុវជនកម្ពុជាជំនាន់ក្រោយ។
ជាមួយនឹងការគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការតម្រង់ទិសជំនាញដល់យុវជនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយផងដែរ៕










































#MLVT #HENGSour