សៀមរាប៖ ឃ្លាំងលាយផ្សំ វេចខ្ចប់ ជីកសិកម្មគ្មានច្បាប់អនុញ្ញាតមួយកន្លែងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងជំនាញ នៃមន្ទីរកសិកម្មខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង ឆែកឆេរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងដីឡូត៍ មួយកន្លែ ក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
ម្ចាស់ទីតាំងឈ្មោះ ឌិន កែវ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា
ក្នុងការឆែកឆេរនោះសមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាងមានដូចខាងក្រោម៖
១.ជីទឹក
-ជីទឹកលាយរួច (rootgrow)= 104កេស=2.08 T
- ជីទឹកលាយរួច (aminovango)= 20កេស= 0.6T
-មេជីទឹកមិនទាន់ច្រក=61ធុង=12.2T
-សំបកដបមិនទាន់ច្រក1L=8400ដប
-សំបកដបមិនទាន់ច្រក5L=1200ដប
-សំបកកេស=1520កេស
២.ជីគោក
-ជីគោក ជាជីកំបុសមិនទាន់សម្រេច=227ការ៉ុង=5.695T
-ជីច្រកការ៉ុងរួចម៉ាក(famous organic)= 10ការ៉ុង=5T
-សំបកការ៉ុងបោះពុម្ព រួចសំរាប់ច្រកជី
មានចំនួន5200សំបក។
៣.ម៉ាស៊ីនសម្រាប់លាយផ្សំវេចខ្ចប់និងផលិត
ជីកសិកម្ម មានចំនួន០៨គ្រឿង។
ចំពោះវត្ថតាងទាំងអស់ខាងលើត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើកំណត់ហេតុ ឃាត់ទុកក្នុងឃ្លាំង និងបិទទីតាំងបណ្តោះអាសន្នហើយធ្វើកិច្ចសន្យាអោយម្ចាស់ចូលខ្លួនទៅកាន់មន្ទីរកសិម្មខេត្ត ដើម្បីអនុវត្តទៅតាមនិតិវិធីនៃ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ៕