ប្រព័ន្ធផ្សព្វផ្សាយ Reuters បានផ្សាយថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿង កាលពីថ្ងៃពុធ ទី២៤ ខែកក្កដានេះ ទៅកាន់ច្រកសមុទ្រ Taiwan Strait នៅក្បែរកោះតៃវ៉ាន់ ខណៈដែលចិនកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់ ។
លោក Clay Doss អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានឲ្យដឹងថា នាវាចម្បាំងអាមេរិក នឹងធ្វើដំណើរតាមច្រកសមុទ្រ Taiwan Strait ដែលជាច្រកសមុទ្រខ័ណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ ស្មើនឹង១១២ម៉ាយ ពីកោះតៃវ៉ាន់ ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qiang បានព្រមានថា ចិននឹងឆ្លើយតបវិញអោយបានសមស្រប ខណៈអាមេរិកបង្ករឿងជាមួយប្រទេសចិន តាមរយៈការលក់អាវុធក្នុងតម្លៃទឹកប្រាក់ ២.២ ពាន់លានដុល្លារអោយកោះតៃវ់ាន់ និងព្យាយាមធ្វើជាខ្នងបង្អែកកោះតៃវ៉ាន់ ដោយបំពានលើគោលនយោបាយចិនតែមួយ ដែលអាមេរិកជាអ្នកទទួលស្គាល់នយោបាយនេះរួចហើយ ៕