ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងនាំសារព័ត៌មាន ទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ

​ការប្រកាស​បដិសេធ​ជាថ្មី បែប​នេះ បានធ្វើ​ឡើង ក្នុង​សន្និសីទកាសែត ប្រចាំ​សប្តាហ៍ រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

ក្នុងឱកាសសន្និសីទកាសែតនេះ លោក ផៃ ស៊ីផាន ក៏បានប្រកាសថា ក្រសួងការពារជាតិ នឹងរៀបចំ​នាំ​ក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យដោយផ្ទាល់​នៅមូលដ្ឋានកងទ័ពជើងទឹក រាម នៅខេត្តព្រះសីហនុ​ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩​។ ដំណើរទៅកាន់មូលដ្ឋានកងទ័ពជើងទឹកនេះ ដើម្បី​ឲ្យច្បាស់ថា នៅទីនោះ មិនមានរៀបចំ​សម្រាប់មូលដ្ឋានកងទ័ពចិន ដូចការផ្សព្វផ្សាយព័ត៌មាន មិនពិត ក្លែងក្លាយនោះទេ៕