ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនាឆ្នាំ២០២៦ ចំណុះអគ្គលេខាលេខាធិការដ្ឋាន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដា្ឋន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះ អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាព និងដោះបញ្ហាប្រឈមនានា ដើម្បីទទួលបាននូវសមិទ្ធផលការងារប្រកបដោយបរិយាប័ន្ន ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។