ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ឧបត្ថម្ភថវិកាចំនួន៦ម៉ឺនដុល្លាសម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីម

កំពងើចាម៖ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភថវិកាចំនួន៦ម៉ឺនដុល្លាសម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីមបានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានិតនិងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន៦ម៊ឺនដុល្លា សម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីម។
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមដំណេីរដោយ លោក ពូន វណ្ណា បាននាំអំណោយសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោនិងថវិកាចំនួន៨លានរៀលនិងសីម៉ង់៥តោន ជូនគណះកម្មការវត្តខ្ទឹង ផ្តល់ជូនប្រជាពលរដ្ឋ ២៧៤ គ្រួសារ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិេវណវត្តខ្ទឹង ស្ថិតនៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ជាចុងក្រោយឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានអញ្ជេីញពិនិត្យមេីលសមិទ្ធិផលផ្សេងៗ នៅក្នុងវត្តខ្ទឹងផងដែរ។