ខេត្តកំពង់ចាម ៖ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះពិនិត្យស្រែផលិតស្រូវស្រងែក្រអូប នៅឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមរយៈ លោក ខេង ម៉េងឈុនអភិបាលគណអភិបាលស្រុកព្រៃឈរ ។
គម្រោងផលិតស្រូវស្រងែក្រអូបនេះ មានកសិករចូលរួមចំនួន ៤៧ គ្រួសារ លើផ្ទៃដីសរុប ៣១ ហិកតា នៅឃុំក្រូច ស្រុកព្រៃឈរ។បច្ចុប្បន្នតំបន់នេះកំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងទទួលបានទឹកភ្លៀងតិចជាងធម្មតា ដែលបានប៉ះពាល់ដល់ការលូតលាស់ និងសក្តានុពលទិន្នផលរបស់ដំណាំស្រូវ។ ទោះជាយ៉ាងណា ពូជស្រូវស្រងែក្រអូបនៅតែអាចរក្សាការលូតលាស់ និងឈរជើងបានល្អ ក្រោមស្ថានភាពអាកាសធាតុដ៏លំបាកនេះ។
ក្រុមហ៊ុន អេមរុរ៉ាយស៍ នឹងបន្តសហការជាមួយលោកមេឃុំ មន្រ្តីកសិកម្ម កសិករ ដើម្បីតាមដានស្ថានភាពដំណាំ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សំដៅកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់និរន្តរភាពផលិតកម្មស្រូវ។







