ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៦នេះបានដឹកិនាំកិច្ចប្រជុំស្ដីពី«គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»។
នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពី លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកជំនាញ និងវិស័យឯកជនជាពិសេសអ្នកកសិករចិញ្ចឹមសត្វផងដែរ។មកទល់ពេលនេះការចិញ្ចឹមជ្រូកនៅក្នុងប្រទេសគឺមានភាពជឿនលឿននិងមានបច្ចេកទេសគ្រប់គ្រាន់ហើយអាចផ្គត់ផ្គង់ជ្រូករស់ទៅទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ហើយពេលខ្លះក៏អាចនឹងមានលើសតម្រូវការទៀតផង។
កត្តានេះបានធ្វើឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថាបច្ចុប្បន្ននេះកម្ពុជាលែងមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងទៀតហើយ ព្រោះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារខ្លួនហើយតម្លៃជ្រូករស់នៅក្នុងស្រុកគឺមានតម្លៃទាបជាងជ្រូករស់ដែលនាំចូលពីប្រទេសជិតខាង។







