ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញស្រូវអង្ករក្នុងរយៈពេល ៦ខែ នៃឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៦៣០ ៣១៩ ​តោន គិតជាទឹកប្រាក់​បានចំនួន ៣៦៧.១០ លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ៖ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣២ ​បានបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣​ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២២៨ ៧៨០ តោន​ គិតជាទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០​ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% អង្ករចំហុយ ១.៨២% អង្ករសរីរាង្គចំនួន ១.២៤% អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥% និងអង្ករផ្សេងៗចំនួន ០.២% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក ៕