ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រកាសលាលែងចេញពីតំណែង ដោយសារមិនពេញចិត្តនឹងនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ

លោក ជីម ម៉ាទីស (Jim Mattis) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសនឹងលាលែងចេញតំណែងនៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ដោយសារតែរដ្ឋមន្ត្រីការពារជាតិរូបនេះ មានការខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ លើគោលនយោបាយការបរទេស ។លោក ជីម ម៉ាទីស មិនត្រឹមតែខ្វែងគំនិតគ្នាជាមួយលោក ត្រាំ លើគោលនយោបាយការបរទេសទេ លោក ម៉ាទីស ក៏មិនពេញចិត្តនឹងលោក ត្រាំ ដែលបានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីសង្គ្រាមនៅស៊ីរីដែរ ។លោក ដូណាល់ ត្រាំ បានបញ្ជាអោយដកកងទ័ពអាមេរិកទាំង ប្រមាណ២០០០នាក់ ចេញពីប្រទេសស៊ីរី ក្នុងរយៈពេលចន្លោះ៦០ទៅ១០០ថ្ងៃខាងមុខ ហើយប្រធានាធិបតីរូបនេះ ក៏កំពុងពិចារណាពីការដកកងទ័ពអាមេរិកចេញពីប្រទេស អាហ្វហ្កានិស្ថានផងដែរ ៕