សភាជាតិរបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាក្នុងតម្លៃទឹកប្រាក់៥.៧ពាន់លានដុល្លារសម្រាប់យកទៅសាងសង់របងព្រំដែន ទៅតាមការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ការអនុម័តនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានច្រានចោលនូវកញ្ចប់ថវិកាលើការចំណាយរបស់រដ្ឋាភិបាលរហូតដល់ខែកុម្ភៈឆ្នាំក្រោយ ដោយមិនបានបញ្ចូលកញ្ចប់ថវិកាសម្រាប់សាងសង់របងព្រំដែន ។ សូមបញ្ជាក់ជូនថា ការទាមទារកញ្ចប់ថវិកាសម្រាប់សាងសង់របងព្រំដែនរបស់លោក ត្រាំ គឺជាការទាមទារដ៏ចម្រូងសម្រាស់ ខណៈអ្នកនយោបាយភាគច្រើនមិនគាំទ្រការទាមទារនេះ ៕