ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសស៊ីរី ក្នុងរង្វង់ពី៦០ទៅ១០០ថ្ងៃ ដែលជាសេចក្តីប្រកាសគួរអោយភ្ញាក់ផ្អើល ។ ការបញ្ជាអោយដកកងទ័ពចេញពីស៊ីរីពីសំណាក់លោក ត្រាំ ត្រូវបានធ្វើឡើងខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសពីជ័យជំនះលើក្រុមរដ្ឋអ៊ីស្លាម ISIS នៅលើទឹកដីស៊ីរី ។ សូមបញ្ជាក់ជូនថា អាមេរិកបានដាក់ពង្រាយកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់នៅប្រទេសស៊ីរី ដើម្បីវាយប្រហារដណ្តើមយកទីតាំងកាន់កាប់ពីក្រុម ISIS នៅស៊ីរី ៕