ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ផាន អូន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត​​

(ភ្នំពេញ)៖ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងនៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមផ្ទាល់ពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោក លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ទាំង២៥ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងប្រកាសថ្មី ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ក្នុងការកំណត់អំពីបេសកកម្ម មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង ព្រមទាំងរៀបចំតួនាទី ភារកិច្ចរបស់ការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់នៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួងពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។