ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ទីក្រុងឡុងបិច,រដ្ឋកាលីហ្វ័រនីញ៉ា៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្រ្តីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំ កសស និង ឯកឧ​ត្តម ហ៊ួត​ គីមឆា​ ​ កុងស៊ុល​កិត្តិយស​ និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច ​រដ្ឋ​កាលីហ្វ័រនីញ៉ានាវេលាម៉ោង ២:៣០រសៀលថ្ងៃចន្ទទី២០ខែកក្កដាឆ្នាំ២០២៦នេះបាននៅស្ថានកុងស៊ុលកិតិ្តយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ា
ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅថ្នាក់តំបន់ និងគម្រោងអភិវឌ្ឍន៏ ផែនការមេ ពីឆ្នាំ២០៣០ រហូតដល់ឆ្នាំ២០៥០ ។