ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋបានរាយការណ៍អំពីឈ្មួញនាំជ្រូកពីវៀតណាមចូលកម្ពុជា តាមតំបន់ប៉ុស្តិ៍ ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបានរាយការណ៍មកភ្នាក់ងារសារព័ត៌មានថា មានសកម្មភាពដឹកជញ្ជូនសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមតំបន់ប៉ុស្តិ៍ដែលប្រជាពលរដ្ឋនិយមហៅថា «ប៉ុស្តិ៍កូនជ្រូក» ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សេចក្តីរាយការណ៍ខាងលើលើកឡើងថា ជំនួសឱ្យការចុះត្រួតពិនិត្យលើសកម្មភាពនាំចូលសត្វជ្រូក បែរជាមានការរករឿង និងបង្កការរំខានដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចចុះយកព័ត៌មានទៅវិញ។

នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចុះស្រាវជ្រាវ និងពិនិត្យឱ្យបានច្បាស់លាស់លើការលើកឡើងខាងលើ ដើម្បីធានាថា ការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយតម្លាភាព ស្មើភាព និងស្របតាមនីតិរដ្ឋ។
អង្គភាពសារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី២២ខែកក្ដដាឆ្នាំ២២ខែកក្កដាឆ្នាំ២០២៦នេះ មិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេ ហើយសូមរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធផងដែរ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។
ប្រជាពលរដ្ឋក៏បានស្នើថា ប្រសិនបើមានការរារាំង ការគំរាមកំហែង ឬការរំខានដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈស្របច្បាប់ពិតប្រាកដ អាជ្ញាធរគួរតែបើកការស៊ើបអង្កេត និងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីការពារសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន។