ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភានាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តចំនួន៣

ភ្នំពេញ៖លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ បាននាំយកទៀនព្រះ វស្សាចំនួន ៥គូ ព្រមទាំងបច្ច័យសរុបចំនួន ៨លានរៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្លែង សិ្ថតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ វត្តវាលស្បូវ សិ្ថតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងវត្តតាសុត សិ្ថតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ការប្រគេនទៀនព្រះវស្សា និងបច្ច័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចូលរួមថែរក្សា និងបន្តប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក្នុងរដូវកាលចូល ព្រះវស្សា។
ពិធីនេះក៏បានឆ្លុះបញ្ចាំងពីការយក ចិត្តទុកដាក់លើការអភិរក្សតម្លៃសាសនា វប្បធម៌ និងប្រពៃណីជាតិ ព្រមទាំងការកសាងកុសលផលបុណ្យ ស្របតាមគន្លងព្រះពុទ្ធសាសនា។
ក្នុងឱកាសដ៏ប្រពៃនេះ លោក ជំទាវ ឡោក ខេង បានឧទ្ទិសកុសលផលបុណ្យជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕