ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី”អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច”នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាអូតែលរាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សានោះ គឺ ក្រោមការសម្របសម្រួលដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជាលោក ណូ លីដា អគ្គនាយក CGCC, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB និងលោឧកញ៉ា ឡាយ ឈុនហួ ក ជា សុភ័ក្ត អគ្គនាយក SME Bank។
ក្នុងកិច្ចពិក្សានោះ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានលើកឡើងក្នុងកិច្ចពិភាក្សាថា សហព័ន្ធស្រូវអង្ករកម្ពុជាដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ ក្រសួងពាណិជ្ជកម្ម នឹងបានធ្វើការជាមួយសមាជិកជាង២៤០ ក្រុមហ៊ុន ជារោងម៉ាស៊ីនខ្នាតតូចនិងមធ្យម ក្នុងបេសកម្មរបស់យើង ដើម្បីពង្រឹងភាពប្រកួតប្រជែង ការប្រមូលទិញស្រូវពីសកសិករ ការកែច្នៃអង្ករនាំលើទីផ្សារផងដែរ។
លើសពីនេះឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានលើកឡើងទៀតថា សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានធ្វើការជាមួយក្រសួងស្ថាប័នសំខាន់ៗមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយអ្វីយើងធ្វើគឺជួយផ្សព្វផ្សាយវិស័យស្រូវអង្ករទីផ្សារអន្តរជាតិ ហើយជាង១០ឆ្នាំចុងក្រោយនេះយើងបានធ្វើការងារសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងCGCC ដើម្បីទទួលបានទុកទៅវិនិយោគនិងការប្រមូលទិញស្រូវសម្រាប់កិននិងកែច្នៃនាំចេញ។
សូមជម្រាបថា វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ រៀបចំឡើងរយៈពេល២ថ្ងៃពីថ្ងៃទី៣០ដល់ទី៣១ខែកក្កដាឆ្នាំ២០២៦នេះ ដែលមានការ សហការរៀបចំដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធការគាំទ្រហិញ្ញប្បទាន និងការអភិវឌ្ឍធុរកិច្ចរបស់រាជរដ្ឋាភិបាល រួមមាន៖ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សាជីវកម្មធានាឥណទានកម្ពុជា (CGCC), គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC), មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) សហគ្រិនខ្មែរ (KE), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC)។
វេទិកានេះគឺជាការឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ (Financial Ecosystem) ប្រកបដោយបរិយាបន្ន ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ធុរកិច្ច និងជំរុញភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
