(ភ្នំពេញ) ៖ បន្ទាប់ពីការផ្សាយរបស់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦ មានចំណងជ់ងថា «លោកផ្កាយ២ ឈ្មោះ ហ៊ុន សុខា ប្រើតួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ទៅសុីដាច់លុយ ស្រ្តីម្នាក់អស់ខ្ទង់ ៣ លានដុល្លារអាមេរិក ក្នុងរឿងរត់ការធ្វេីប្លង់ដី និងប្រើប្រាស់ឯកសារសារធារណ:ក្លែងក្លាយ» នារសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦នេះ បានទាក់ទងមកកាន់ការិយាល័យព័ត៌មាន ដេលីខ្មែរ ដោយបញ្ជាក់ថា ពាក់ព័ន្ធនិងការចោទប្រកាន់របស់ លោកស្រី ភុំ ផាន់ណាវី បានចោទប្រកាន់ និងប្ដឹងលោក ហ៊ុន សុខា ទៅតុលាការពាក់ព័ន្ធបទចោទប្រកាន់ បទរំលោភទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទគំរាមកំហែងថានឹងសម្លាប់ ប៉ុន្តែត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការហើ់យ។
លោក ហ៊ុន សុខា បានអះអាងថា ក្រោយពេលដង្កល់រឿងឥតចាត់ការនៅតុលាការពាក់ព័ន្ធការប្ដឹងពីសំណាក់លោកស្រី ភុំ ផាន់ណាវី មិនអស់ចិត្តបានប្ដឹងផ្សាយតាមរយៈសារព័ត៌មានដើម្បីបរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ និងបង្ខូចកិត្ដិយសក្នុងនាមលោកជាមន្ដ្រីរាជការសាធារណៈ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុខា បញ្ជាក់ទៀតថា លោកមានអំណះអំណាងច្បាស់លាស់ គឺលោកស្រី ភុំ ផាន់ណាវី បានជួលឲ្យធ្វើកាយព្រំ ធ្វើរបង និងដាំដំណាំ នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះសំណុំរឿងព្រហ្មទណ្ឌដែលលោកស្រី ភុំ ផាន់ណាវី បានប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការដែរ នេះបញ្ជាក់ឲ្យឃើញថា តុលាការបានផ្ដល់យុត្តិធម៌ជូនរូបលោកដ៏ពិតប្រាកដមែន។
លោក ហ៊ុន សុខា ក៏សូមសំណូមពរដល់សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាកុំមានការយល់ច្រឡំលើរូបលោកឲ្យសោះ៕
