ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26
======================
ភ្នំពេញ៖ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26 នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល បានណែនាំដល់ក្រុមការងារជំនាញទាំងអស់យកចិត្តទុកដាក់លើការដាក់តាំងបង្ហាញផលិតផល កសិផលសក្កានុពលកម្ពុជា ឲ្យមានភាពទាក់ទាញលើគ្រប់អនុវិស័យ បង្កើតបរិយាកាសទំនាក់​ទំនងធុរកិច្ចថ្មីៗ និងមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។
បេីតាម​ ឯកឧត្តម​ គី​ ច័ន្ទរំដួល កម្មវិធី(CAFE26) នឹងមានភាពទាក់ទាញជាងមុន​ ដោយមានការតាំងបង្ហាញផ្ទះសំណាញ់​ សួនសត្វចម្រុះ(Mini Farm) ជាពិសេសការផ្សាភ្ជាប់ទៅនឹង «ប្រពៃណីចាប់ត្រីបុរាណ» ​របស់ប្រជានេសាទ​ខ្មែរយេីង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់អញ្ជេីញចូលរួមឱ្យបានច្រេីន​កុះករ ដេីម្បីស្វែងយល់ពីវិស័យកសិកម្ម​ កាន់តែច្បាស់និងសុីជម្រៅ។
សូមជម្រាបជូនថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦(CAFE26) គឺជាវេទិកាប្រមូលផ្តុំដោយរដ្ឋាភិបាល ក្រុមហ៊ុនវិស័យឯកជន កសិករ ស្ថាប័នធនាគារ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់កសិ-ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា​ ការតភ្ជាប់ខ្សែច្រវាក់តម្លៃ​គ្រប់ភាគីពាក់ព័ន្ធ ពង្រីកទំហំនៃការនាំចេញ​ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិ-ស្បៀងអាហារ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕