ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ថ្នាក់ដឹកនាំ (កសស) ព្រមទាំងមន្រ្តីក្រោមឱវាទសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសជ័យមង្គលនៃខួបកំណើតដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំគោលនយោបាយសណ្តាប់ធ្នាប់ សាធារណៈ ការពារសុខសន្តិភាពស្ថិរភាពនយោបាយ ឯករាជ្យជាតិ និងបូរណភាពដែនដីជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ ព្រមទាំងការចូលរួមខិតខំពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ជាពិសេស ការការពារ និងការដោះស្រាយបញ្ហាព្រំដែន សំដៅរក្សាបាននូវសុខសុវត្ថិភាព និងសន្តិភាពជូនប្រទេសជាតិ ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
