កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស នាវេលាម៉ោង ៤ រសៀល ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន និងលោក យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន និងជាសហស្ថាបនិក ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កសស។
ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក គឺជាក្រុមហ៊ុននាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ និងមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន ក្នុងខេត្តកំពត។












