ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចពិភាក្សាការងារ ជាមួយ លោក MISUMI Takahito ភារធារីស្ថានទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក MISUMI Takahito ភារធារីនៃស្ថានទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា ព្រមទាំងក្រុមការងារ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ស្វែងយល់ពីប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស និងជាពិសេស ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យកំពង់ផែ រវាង ប្រទេសកម្ពុជា និង ប្រទេសជប៉ុន តាមរយៈ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។