ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បានបញ្ចាក់ថា ឈ្មោះ ស្លេះ ហ្វឺត និង ស្លេះ វើត ជាមនុស្សពីរនាក់ផ្សេងគ្នា មិនមែនជាបុគ្គលតែមួយនោះឡើយ

ភ្នំពេញ៖ ឯកឧត្តម អូ ស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ឈ្មោះ ស្លេះ ហ្វឺត និង ស្លេះ វើត ជាមនុស្សពីរនាក់ផ្សេងគ្នា មិនមែនជាបុគ្គលតែមួយនោះឡើយ។
នៅព្រឹកមិញនេះ ឯកឧត្តម អូ ស្មាន ហាស្សាន់បានជួបជាមួយលោក ស្លេះ ហ្វឺត ដែលតុលាការចាប់ច្រឡំ និងទើបដោះលែងវិញ។ ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បង្ហាញក្តីសប្បាយរីករាយ និងចូលរួមនូវក្ដីរីករាយជាមួយក្រុមគ្រួសារលោក ស្លេះ ហ្វឺត ចំពោះការដោះលែងរូបលោកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានជាប់ឃុំ២លើកអស់រយៈពេលមួយឆ្នាំបន្តិច។
លោក ស្លេះ ហ្វឺត បានដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌ ដើម្បីស្វែងរកភាពយុត្តិធម៌រួចហើយ។ រឿងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ ធ្លាប់បានលើកកាលពីថ្ងៃទី២២ ខែសីហា លើហ្វេសប៊ុករបស់លោក។
ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បានមានប្រសាសន៍លើហ្វេសបុកថា ឈ្មោះ ស្លេះ ហ្វឺត កើតនៅឆ្នាំ១៩៧០ ដែលមានការ អះអាងពីប្រជាពលរដ្ឋជាច្រើនថា​គាត់​មិនបានប្រព្រឹត្តកំហុសនោះទេ រីឯឈ្មោះ សុះ ហ្វើត កើតនៅឆ្នាំ១៩៦៨ ជាអ្នកដែលបានប្រព្រឹត្តបទល្មើសនោះ បែរជារួចខ្លួនទៅវិញ។ លោកបានដាក់ជាសំណួរថា តើមានរឿងអ្វីនៅពីក្រៅឆាក?
សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបានបណ្តឹង ក្រសួងយុត្តិធម៌បានចុះធ្វើអធិការកិច្ចរកការពិតលើរឿងនេះហើយ តើការចាប់ខ្លួនលោក ស្លេះ ហ្វឺត ជាការចាប់មនុស្សខុសពិតមែនឬយ៉ាងណា?