ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក រួមដំណើរដោយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក ដឹកនាំដោយ លោកស្រី សុខវាសនា ចាន់ ស្ថាបនិក និងជាប្រធាន សភាធុរកិច្ច កម្ពុជា-អាមេរិក រួមដំណើរដោយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពី លំហូរប្រតិបត្តិការ និងការអភិវឌ្ឍរបស់ កសស។