Hai Sina:
សមាជិកព្រឹទ្ធសភារបស់អាមេរិក លោក Lindsey Graham បានអំពាវនាវអោយមានការស៊ើបអង្កេត និងបើកសវនាការរលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកចេញប្រទេសស៊ីរី ដែលនេះបើតាមការចុះផ្សាររបស់ Yahoo News ។
លោក Lindsey Graham បានអោយដឹងថា ការសម្រេចចិត្តរបស់លោក ត្រាំ នាំអោយមានប្រតិកម្មខ្លាំងពីមន្ត្រីមួយចំនួនខាងគណបក្សសាធារណរដ្ឋ និងខាងគណបក្សប្រជាធិបតេយ្យ រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Jim Mattis សម្រេចចិត្តលាលែងចេញពីតំណែង ។
ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី និងមានគម្រោងដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានិស្ថាន បានរុញច្រានអោយមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីមួយចំនួននៅក្រសួងការពារជាតិ៕