ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស៤៣នាក់ស្លាប់ និង៥៨៤នាក់រងរបួស ក្នុងគ្រោះមហន្តរាយធម្មជាតិរលកយក្ស ស៊ូណាមិ នៅឥណ្ឌូនេស៊ី

ប្រភពពី RT ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៤៣នាក់បានបាត់បង់ជីវិត និង៥៨៤នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះមហន្តរាយរលកយក្ស ស៊ូណាមិ នៅឆ្នេរសមុទ្រ Sunda Strait ប្រទេសឥណ្ឌូនេស៊ី ។
ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានអោយដឹងថា រលកយក្សស៊ូណាមិនេះ មិនមែនកើតឡើងដោយសាររញ្ជួយដីទេ គឺកើតឡើងដោយសាររំញ័រភ្នំភ្លើង ដែលបានផ្ទុះឡើងនៅលើភ្នំនៃឆ្នេរសមុទ្រ Sunda Strait ។
ប្រភពដដែលបានបន្តថា ភ្នំភ្លើងនៅលើភ្នំនៃឆ្នេរសមុទ្រ Sunda Strait បានផ្ទុះឡើងយ៉ាងខ្លាំងដែលជាហេតុនាំអោយកើតចេញជាមហារលកស៊ូណាមិ វាយប្រហារលើតំបន់ឆ្នេរសមុទ្រដែលនៅក្បែរតំបន់ភ្នំភ្លើងនោះ ៕