ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអានៈ ហេតុអ្វី ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី អនុវត្តផ្ទុយនឹងគោលការច្បាប់?

ព្រះវិហារ ៖  លោក អ៊ឺម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​យោង​លើ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន លោក អ៊ឺម សំអឿន បាន​បញ្ជា​ឲ្យ​មេកា​ររបស់​លោក​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួនយ៉ាង​អនាធិបតេយ្យ ។

ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី​គឺ​ពិតជា​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​មន្ទីរ​ពាក់ព័ន្ធ​ស្របច្បាប់​តែ​ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​អនុញ្ញាតិ​របស់​ក្រសួង​និង​មន្ទីរ​ពាក់ព័ន្ធ​ឡើយ ។​

​យោងមន្ត្រីនិងប្រជាពលរដ្ឋនិយាយថា  ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារច្រៀក កែច្នៃ និង​ផលិត​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ក្នុង​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត​ស្ថិតក្នុង​ភូមិ​អូរ ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដើម្បី​ប្រមូល​ទិញ​ផល​-​អនុផល​ព្រៃឈើ​ដឹក​ចូល​យ៉ាង​អនាធិបតេយ្យ​ពី​គ្រប់​ទី​កន្លែង​ដោយ​ដាក់​គរ​ដូច​ភ្នំ​ក្នុង​ក្រុមហ៊ុន ។

ដើម្បី​អារច្រៀក​កែច្នៃ សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស និង​មួយចំនួនទៀត​ដឹកជញ្ជូន​យកទៅលក់​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ​ជ្រក​ក្រោមរូបភាព​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី ស្របច្បាប់​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន សំអឿន សុវណ្ណ បាននិយាយថា  ក្រុមហ៊ុន​របស់​លោក អ៊ឹម សំអឿន បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​បើកចំហ​ទាំង​យប់​ទាំង​ថ្ងៃ រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ថ្នាក់​មូលដ្ឋាន​និង​សន្តិសុខ​បាន​ត្រឹម​ដាក់​កំលាំង​ពង្រាយ នៅ​តាម​តូប​ក្រោម​ដើមឈើ​រងចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ​និង ឡាន​ប៉ា​កុង ឡាន​យី​ឌុ​ក និង​ចាំ​ជួយ​ការពារ​សុវត្ថិភាព​អ្នកដឹកឈើ​ព្រមទាំង កត់ត្រា លេខ​ឡាន​ដើម្បី​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​បក្សពួក​គេ​។

ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែង ឃើញ​មាន​គោយន្ត​និង​ឡាន​ប៉ា​កុង ឡាន​យី​ឌុប​ធំៗ​រាប់​សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀបត្រា​នៅ​តាម​ដងផ្លូវ​ក្បែរ​ក្រុមហ៊ុន​សំអឿន សុវណ្ណ រងចាំ​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​ដឹក​ឈើ​ចេញ​ពី​រោងចក្រ​ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ​ដោយមាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ​យ៉ាង​រលូន​ដោយ​មិនអោយ​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រជាពលរដ្ឋ​ផ្សេងទៀត​និយាយទៀត​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ បាន​ព័ទ្ធរបង​បាំង​ជិត​កុំឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ ឈើ​របស់​ពួកគេ​។ នៅតាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ កាន់​វិទ្យុទាក់ទង​គ្រប់​ដៃ​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំការ​មិន​ឲ្យ​នរណា​ចេញចូល​ក្រៅពី​អ្នកលក់​ឈើ​នោះ​ទេ ។

ពលរដ្ឋសង្ស័យថា  បើ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ខ្នង​ក្រាស់ៗ​ក៏​មិន​អាច​ជួល​សន្តិសុខ​ទៅ​យាម​ឲ្យគេ​ឡើយ​ហើយ​ក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាលវាល​នោះទេ។

​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​បញ្ជា​និង​អោយ​បង្កើតឲ្យមាន​គណៈកម្ម​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​អនុញ្ញាតឲ្យ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង​សម្រាប់​ប្រតិបត្តិ​ការណ៍​។

ផ្ទុយទៅវិញ ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​បាន​ដំឡើង​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​អារច្រៀក​ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ​និង​ដឹកជញ្ជូន​ឈើប្រណិត​និង​ឈើ​លេខ​២​ស្ទើរ​ខ្ទេច​ផ្លូវ​នៅក្នុង​ស្រុក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ។

មិនតែប៉ុណ្ណោះ ទង្វើ​ខាងលើ​នេះ សបញ្ជាក់​អោយឃើញ​ថា លោក អ៊ឹម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​និង​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ឡើយ​។​

សៀវភៅ​រាជកិច្ច  ចេញផ្សាយកាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ សម្តេច ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ ៤៣៣៤,៦១​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង ស្រុក​ឆែប ខេត្តព្រះវិហារ​ពី​គម្រប​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​

​ទាក់ទងនិងករណីនេះ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹម សំអឿន ប្រធាន​ក្រុមហ៊ុន​សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី​បាននៅឡើយ​។