ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំអង្គការសហប្រជាជាតិព្រមានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

លោក Zhang Jun អគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រ ទី០២ ខែសីហានេះថា ចិនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបន្តពង្រីកសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ។

លោក Zhang Jun បានបន្ថែមថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក៏អាចធ្វើឲ្យប៉ះពាល់ផងដែរ ដល់កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក ក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលពិបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងក្នុងការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ។

ការព្រមានរបស់អគ្គរដ្ឋទូតថ្មីចិនប្រចាំនៅអង្គការសហប្រជាជាតិនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានប្តេជ្ញានឹងដំឡើងតម្លៃពន្ធនាំចូលពីចិនក្នុងអត្រា១០% លើទំនិញចិនដែលត្រូវនាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារបន្ថែមទៀត ដែលអាចនឹងចូលជាធរមាន នៅខែក្រោយនេះ៕