លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមវេទិកាលើកទី២ស្តីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃនៅខេត្តរ៉ាកយ៉ងប្រទេសថៃកាលពីថ្ងៃទី៦ខែសីហា ឆ្នាំ២០១៩ ហើយបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន ទេសចរណ៏ តាមច្រករបៀងសេដ្ឋកិច្ចផ្លូវសមុទ្រ កម្ពុជា ថៃ វៀតណាម។
លោកឧកញ៉ាបានអះអាងថាសភាពណិជ្ចកម្មនៃខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣និងការចូលរួមពីអ៊ុកសោភណ្ទឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងតំណាងដ៏ខ្ពងខ្ពស់នៃគណៈអភិបាលខេត្តតាមតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។
ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុបានលើកឡើងថា បន្ទាប់ពីលោកជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុរួចមកគឺក្នុងការដឹកនាំវិស័យសហគ្រាសខ្នាតតូចនិងមធ្យមជាភាពចាំបាច់បំផុតដើម្បីធ្វើយ៉ាងណា ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុតែម្តង។
លោកបានបញ្ជាក់ទៀតថា ក្រៅពីវិស័យសំណង់ដែលកំពុងតែមានការសាងសង់ច្រើននោះអ្នកវិនិយោគពិតជាមានតម្រូវលើផ្នែកចំណីអាហារ សម្ភារៈប្រើប្រាស់ និងផលិតផលខ្មែរដែលមានស្រាប់ ដូចជា គ្រឿងបរិភោគផ្សេងៗ ដូច្នោះ សហគ្រាសធុនតូចនិងមធ្យសំខាន់ណាស់ ហើយបញ្ហានេះដែលក្នុងនាមសភាពាណិជ្ជកម្មខេត្តនឹងសម្លឹងមើលពីផលិតផលនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ភ្ញៀវផងដែរ។
សម្រាប់អ្នកវិនិយោគខាងលើថ្លែងបន្តថា ឥឡូវនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុក៏បានចាប់ដៃគួរជាមួយនិងសភាពាណិជ្ជកម្មចិនដើម្បីការពារពាណិជ្ជករនិងរកទីផ្សារដល់ផលិតករខ្មែរដែលជាអ្នកផលិតក្នុងស្រុកធ្វើយ៉ាងណាឲ្យពួកគាត់មានទីផ្សារច្រើនជាងមុន។
ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុបន្ថែមថា ក្នុងនាមជាតំណាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុកំពុងតែវិនិយោគលើវិស័យអប់រំឲ្យមានគុណភាពនិងចំណុចបន្ទាប់ឈានដល់ការជំរុញការផលិតសម្រាប់ផលិតករនៅកម្ពុជា។