ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខិលិតមិត្តអ្នកអាន៖ក្រសួងចុះ​ធ្វើអធិការកិច្ច រឿងប្រធាន​មន្ទីរ​រតនាគារ​ខេត្តឧត្ដរមានជ័យ​ មានស្រីកំណាន់​ជាមួយមន្ត្រី​ក្រោម​ឱវាទ

  

ឧត្ដរមានជ័យ ៖ ​លោក តូច គន្ធា ​ប្រធាន មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ លួចលាក់ ​មាន ​ប្រពន្ធចុង ​ដែល​ជា ​មន្ត្រី​ក្រោម​ឱវាទ​ របស់​ខ្លួន ​​ ​ត្រូវ​បាន​​​ ក្រុម​អធិការកិច្ច​ នៃក្រសួង ចុះ​ធ្វើ​អធិការកិច្ច​ ។

មតិមហាជន បាន​លើក​ឡើងថា​ ក្រុម​អធិការកិច្ច​នៃក្រសួង​ ចុះធ្វើ​អធិការកិច្ច​ ​លើ​លោក តូច គន្ធា ​​ប្រធាន​ មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ ​អស់​រយៈពេល​ជាច្រើន​ថ្ងៃមកហើយ ​ ​លទ្ធ​ផល​យ៉ាងណា​ គេ​កំពុង​រង់​ចាំ​អុត​មើល​​ ក្នុង​ចន្លោះដាក់ខែហ្នឹង ?​ មហាជនខ្លះ ​បាន​លើកឡើងថា ​ ​លោក តូច គន្ធា​​​​ កំពុង​តែ​ប្រឈម​​នឹង​ដក​ចេញ ​ពី​ការងារ​ កន្លែង​ខ្លឹម​មួយ​នេះ ​ ?

មហាជន​បន្តថា លោក តូច គន្ធា​ បានចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ កេង បាន ពី អំពើ​ពុករលួយ មក ជា ច្រើន ឆ្នាំ ថា បាន កាត់ កញ្ចប់ ថវិកា អភិវឌ្ឍន៍​ ប្រមាណ ៥% ។ ​សង្ស័យ ប្រាក់ ដែល លោក តូច គ ន្ធា ប្រមូល បាន ពី អំពើ ពុក រលួយ ទាំងនោះ ​ បាន យក​មក ​សាងសង់ ភូមិ គ្រិះ ​ដ៏ ស្កឹមស្កៃ ស្តុក ស្ដ ម មួយកន្លែង​ សោយសុខ យ៉ាង ស្រួល ជាមួយ ប្រពន្ធចុង ស្ថិតនៅ ក្នុងភូមិ បុរី រដ្ឋបាល សង្កាត់ សំរោង ក្រុង សំរោង ខេត្តឧត្ដរមានជ័យ ។

បន្ទាប់ពី​មាន​សាព័ត៌មានចុះផ្សាយ លោក តូច គន្ធា ក៏​បាន​ចេញមុខ​ច្រើនចោល​ទាំងស្រុង​នូវរឿង​ដែលសារព័ត៌មាន ​បានចុះផ្សាយអំពីរឿងផ្ទាល់ខ្លួន គឺជាព័ត៌មាន​អុជអាល ​និងជា​ការច្រណែន​ឈ្នានីស​ពីបុគ្គលមួយចំនួនដែលអគតិបង្កាច់បង្ខូចគ្មានការពិចារណា ​និងវិភាគ​ច្បាស់លាស់​ក្នុង​គោលបំណងបង្ខូចកិត្ដិយសក្នុងក្របខ័ណ្ឌការងារ ។ លោក តូច គន្ធា ថា ទំនាក់ទំនង​រវាងខ្ញុំ ជាមួយ​កញ្ញា ឃុត សាលីម ​ក្នុងនាម​ត្រឹមតែជាមេ ​និងកូនចៅប៉ុណ្ណោះ ។ ​​

គួរ​រម្លឹកផងដែរថា កន្លងមក​ ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុ​ក ជាច្រើន ក៏ដូច​ក្នុង​បណ្ដាញសង្គម​ បាន​ចេញ​ផ្សាយថា លោក តូច គន្ធា ប្រធាន មន្ទីរ រតនាគារ ខេត្តឧត្ដរមានជ័យ​ ​លួចលាក់ មាន ប្រពន្ធចុង​ ដែលជា ​មន្ត្រីក្រោមឱវាទ ​របស់ខ្លួន ​ រំលោភ លើ ច្បាប់ មាត្រា ទី ៧ និង មាត្រា ទី ១០ នៃ ច្បាប់ ស្ដីពី ឯក ពន្ធភាព ​។ លោក តូច គ ន្ធា បាន យក មន្ដ្រី បម្រើ ការងារ នៅ ក្នុង មន្ទីរ រតនាគារ ក្រោម ឱវាទ​ របស់ខ្លួន ម្នាក់ ឈ្មោះ ឃុត សាលីន​ លួចលាក់ ​ធ្វើជា ប្រពន្ធចុង ​ក្បត់ ផិត ប្រពន្ធ កូន ដែលជា ​ករណី អំពើហិង្សា ផ្លូវចិត្ត យ៉ាង ធ្ងន់ធ្ងរ ដល់ សង្គម គ្រួសារ ដែល សង្គម ខ្មែរ មិនអាច ទទួល យកបាន ៕