ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

 

លិខិតមិត្តអ្នកអានៈ សូមជំរាបជូនដំណឹងដល់ក្រុមហ៊ុន និងមហាជនទាំងអស់ ហើយជាក់ស្តែងនៅថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានផ្ងើរឯកសារ មួយកញ្ចប់ ដែលក្នុង នោះមានលិខិតឆ្លងដែនចំនួន ០៦ក្បាល ទៅស្រុកឡែម ។

ពេលទៅដល់ខាងឡានក្រុងខាងលើមិនបាន ប្រគល់ឯកសារអោយទៅអ្នកទទួលទេ ដោយយកឯកសារទៅទុកចោល ហើយពេលខាងខ្ញុំសួរកឯកសារ ខាងឡានក្រុងប្រាប់ថា បានប្រគល់អោយទៅអ្នកទទួលហើយ ។

រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានចុះទៅរកនៅស្រុកឡែម ទើបបានឃើញនៅបេនឡានក្រុងសាខានៅឡែមដោយខ្លួនឯង ។

ពេលខាងខ្ញុំទៅសួរនាំ ថាហេតុអីបានជាមិនអោយទៅអ្នកទទួលខាងខ្ញុំនៅលែម គាត់បែជានិយាយថា គាត់មិនដឹងទេ ព្រោះគាត់បានប្រគល់រួចរាល់ហើយមិនដឹងហេតុអីបានជាមកនៅក្នុងទូគាត់ទេ ហើយថែមទាំងប្រើចរឹកពាលមកខាងខ្ញុំទៀត ដោយបាន បណ្តេញខាងខ្ញុំចេញ ពេលខាងខ្ញុំទៅសួររកមូលហេតុ ទាក់ទងទៅនឹងការទុកឯកសារខ្ញុំចោលមិនព្រម។

ហេតុដូច្នោះ សូមបងប្អូនប្រុងប្រយ័ត្នមុននិងផ្ញើឯកសារទៅសូមកុំប្រើសេវាកម្មរថយន្តក្រុង ភី អេស (P.S) ដោយក្រុមហ៊ុនរថយន្តក្រុងមួយនេះមិនមានការទទួលខុសត្រូវ នោះទេ។