អ្នកជំនាញអលនទ្រព្យបានអះអាងថា រយៈពេលើ២ឆ្នាំទៀតវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានកំណើននិងបន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជាមានសក្តានុពលចំពោះការអភិវឌ្ឍ។
លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានថ្លែងបញ្ជាក់ថា វិស័យអលនទ្រព្យនៅប្រទេសកម្ពុជាថ្វីបើមានសន្ទុះខ្លាំងក៏ពិតមែនប៉ុន្តែវិស័យនេះនៅរយៈពេលពី២ទៅ៥ឆ្នាំទៀតវិស័យនេះនៅ តែល្អប្រសើរនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារតែមានការវិនិយោគច្រើនពីក្រៅប្រទេសជាពិសេសនោះគឺអ្នកវិនិយោគិនចិនសម្រុកចូលខ្លាំងតែម្តង។
លោកបានលើកទៀតថា តាមពិតទៅប្រទេសកម្ពុជាគឺមានកត្តាសុខសន្តិភាពស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនប្រចាំឆ្នាំ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកសម្រុកវិនិយោគនៅក្នុងប្រ ទេសកម្ពុជា។
អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជានៅមានសន្ទុះនៃការអភិវឌ្ឍទៅទៀតហើយបច្ចុប្បន្ននេះចំពោះការផ្គត់ផ្គង់ខុនវិញដូសព្វថ្ងៃនេះមានបរិមាណច្រើន ពោលលើសពីតម្រូវការ ដោយសារតែប្រជាជនក្នុងស្រុកមិនទាន់មានទម្លាប់រស់នៅខុនដូ ហើយអាចនឹងពេញនិយមនៅរយៈពេល២០ខាងមុខទៀត។
សម្រាប់ លោក ទិត្យ សំអៀន នាយកគ្រប់គ្រងក្រុមហ៊ុនអលនទ្រព្យN&Y Realtyបានលើកឡើងថា បច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជាច្រើនកំពុងតែសិក្សាការវិនិយោគនៅជាយក្រុង ដោយសារតែនៅក្នុងក្រុងមានភាពចង្អៀត ប្រមូលផ្តុំដោយខុនដូខ្ពស់ៗ និងមានអាគារពាណិជ្ជកម្មច្រើនកំពុងតែររីកកាន់តែច្រើនផងដែរ។
លោកបានលើកឡើងទៀតថា អ្នកវិនិយោគជាច្រើនសព្វថ្ងៃនេះបានបោះទុនវិនិយោគទៅជាយក្រុងដូចជាតំបន់សេដ្ឋកិច្ចពិសេសនិងតាមបណ្តោយផ្លូវជាតិលេខដែលតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការតភ្ជាប់សេវាដឹក ជញ្ជូនទៅក្រុងព្រះសីហនុនិងកំពុងតែមានភាពទាក់ទាញខ្លាំង។
សម្រាប់ អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩ នេះនៅមានតែមានល្អប្រសើរហើយអ្វី ដែលពិសេសក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។
អ្នកជំនាញបានវាយតម្លៃថា តាមពិតទិដ្ឋភាពទីផ្សារយូរអង្វែងផ្នែកអចលនទ្រព្យនៅកម្ពុជានៅតែមានតម្រូវការច្រើនទាំងការវិនិយោគរោងចក្រខុនដូ និងលំនៅឋាន ហើយកម្ពុជានៅតែជាគោលដៅរបស់វិនិយោគិនពីបរទេសនៅ ឡើយទេ។ដូច្នោះទៅមុខទៀតវិស័យនេះនៅតែមានកំណើនរឹងមាំ៕