ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហុងកុងខាតបង់ទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិកពីការធ្វើបាតុកម្មជិត៣ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង បានចេញសេចក្តីប្រកាស នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះ ស្តីពីការខាតបង់ទឹកប្រាក់ប្រមាណជាង៥ពាន់លានផោន ស្មើនឹងជាង៥.៥ពាន់លានដុល្លារអាមេរិក ដោយសារការធ្វើបាតុកម្មអស់រយៈពេលជិត៣ខែរបស់ក្រុមប្រជាបាតុករនៅក្នុងទីក្រុង នេះបើយោងតាមការចេញផ្សាយរបស់ BBC News ។

លោក Li Ka-shing អ្នកមានបំផុតនៅទីក្រុងហុងកុង និងជាប្រធានក្រុមហ៊ុនវិនិយោគ បាននិយាយថា លោកបានខាតបង់ទឹកប្រាក់អស់ជាង៣ពាន់លានដុល្លារ ដោយសារក្បួនបាតុកម្មផ្ទុះឡើងចាប់តាំងពីខែមិថុនាឆ្នាំនេះ ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសថា ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្បើមក្នុងត្រីមាសចុងក្រោយនេះ ពីការដឹកជញ្ជូនតាមផ្លូវអាកាស ដែលកាលពីសប្តាហ៍មុន ក្រុមហ៊ុននេះបានលុបជើងហោះហើរ និងចុះចតនៅទីក្រុងហុងកុងរហូតដល់២៧២ជើង និងប៉ះពាល់ដល់អ្នកដំណើរប្រមាណជាង៥៥០០០នាក់ ៕