ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាកម្ម ថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធ ពិរព័ណ៌អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាទកោះពេជ្រ កាល ពីពេលកន្លងថ្មីៗនេះថា វិស័យគ្រឿងអលង្ការនេះ កម្ពុជាបានបាត់បង់ចំណូលជាយូណាស់មកហើយ និងបាត់បង់ជាងកែច្នៃចំណានៗ នៅលើការងារកែច្នៃត្បូង និងវត្ថុមានតម្លៃផ្សេងៗទៀតជាពិសេសយបានបង់ប្រភពចំណូលរបស់ជាតិផងដែរ ។
លោករដ្ឋមន្រ្តី បានជម្រុញឲ្យមានការរៀបចំតាំង ពិរព័ណ៌គ្រឿអលង្ការជាញឹកញាប់ នាប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា ក្នុងកំឡុងពេលកម្ពុជាកំពុងស្រូបយកនូវសក្តានុពលនេះ ក្នុងនោះជាងកែច្នៃចំណានៗ ដែលធ្លាប់កែច្នៃនៅក្រៅប្រទេស បានមកចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកែច្នៃគ្រឿងអលង្ការក្នុងស្រុក ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ន ការនាំចូលគ្រឿងអលង្ការពីក្រៅប្រទេស មានតម្លៃប្រមាណ ៨០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំខណៈដែលការនាំចេញពីកម្ពុជាមានទំហំប្រមាណ ៤០លានដុល្លាអាមេរិក ក្នុងមួយឆ្នាំផងដែរ ហើយចំនួននៃការនាំចេញនេះ នឹងអាចកើនឡើងជាបន្តបន្ទាប់ទៀត ហើយវិស័យមួយនេះ យើងអាចរំពឹងថា កំពុងបានចូលរួមចំណែកបង្កើនដល់សេដ្ឋកិច្ចជាតិ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចការនារី កន្លងមកក្រសួងបានបញ្ជៀបក្នុងវិស័យបច្ចេកទេសដូចជា វិស័យអប់រំ, វិស័យសុខាភិបាល, និងវិស័យសេដ្ឋកិច្ចជាដើម ដើម្បីលើកទឹកចិត្តឲ្យស្រ្តីចូលរួមឲ្យបានខ្លាំងក្លា ជាពិសេសព្រឹត្តិការណ៍ពិព័រណ៌ពេលនេះ គឺជាការចូលរួមលើកកម្ពស់ និងជួយដល់ស្រី្តតាមរយៈការបង្ហាញនូវផលិតផលរបស់ខ្លួន ការស្វែងរកដៃគូរ ជាពិសេសការទំនាក់ទង់ជាមួយបណ្តាម្ចាស់អាជីវកម្មផ្សេងៗ ដើម្បីរកដៃគូក្នុងការវិនិយោគ ក្នុងដំណើរការអភិឌ្ឍអាជីវកម្មរបស់ខ្លួនទៅរកភាពរីកចម្រើន៕