ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តស៊ូ​​ក្នុងសមរភូមិ​​មិនស្តាយជីវិតស្រាប់​​​ពេលនេះធ្លាក់ខ្លួន​​ពិការហើយ​​​រងភាពអយុត្តិធម៌ទៀត

លោក មាស សុផាត អតីតយោធិនពិការ​​រស់​នៅក្នុងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ដែលខំ​​​តស៊ូ​​ក្នុងសមរភូមិ ដើម្បីរំដោះជាតិ និង​​តស៊ូ​​​ប្តួលរលំពីរបរខ្មែរក្រម​ទាំង​​​​​​មិនស្តាយជីវិតផង រហូតដល់​ធ្លាក់ខ្លួន​ពិការទៀត​ ​​ស្រាប់​​​ពេលនេះ​​​រងនូវ​​​ភាពអយុត្តិធម៌ទៀតសម្រាប់គ្រួសាលោក ដោយមិនទាន់រកឃើញនូវពន្លឺយុត្តិធម៌នៅឡើយ​​ទេ​​​។​​​​​​

អតីតយោធិនពិការ​​រូបនេះ​​នៅតែបន្ត​​​​​ស្នើសុំឲ្យមានការអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ហើយ​​ត្រូវជា​ឪពុកមារ​​​ លោក មាស សុផាត​​​ ដែល​​បាន​​​ប្រើ​អំណាច​​ទាំង​​​​​​បំពានលួចធ្វើ​ប្លង់ដីរបស់​​​លោក​​​​ធ្វើ​ជាកម្មសិទ្ធិ​ស្រប​ច្បាប់​​​។​​​

លោក មាស សុផាត បានមានប្រសាសន៍​​​ថា «ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ»។ «ខ្ញុំ​​បាទ សុំ​​ទទូចអង្វរដល់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញុំ​​​បាទផង។សូម ឯកឧត្តមមេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្តមានពេលវេលាព្យាបាលជំងឺឈឺរាំរៃ លើសឈាម ទឹកនោមផ្អែម រហូតដល់ថ្ងៃស្លាប់ក្រោមម្លប់សុខសន្តិភាព»។

យោធិនខាងលើ​រៀបរាប់ថា នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥  លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តងហើយជីកបានចំនួន២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។

លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិ​ការ​​​​ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។

ដោយសារមិនអស់ចិត្តនឹងការបោកប្រាស់នេះ ទើបមានការប្តឹងគ្នាទៅវិញ ទៅមកនៅសាលាដំបូងខេត្តកណ្តាល ដែលនៅទីនោះតុលាការបានយកតែបណ្ដឹងរបស់កើត សារ៉េត មកពិចារណា ដោយមានចៅក្រមឈ្មោះ ស៊ិន វីរៈ កាលនោះ​​​ជាអ្នកកាត់ក្តីឲ្យម្ចាស់បណ្ដឹងឈ្នះ។

លោក​បាន​អះអាង​​ថា ក្រោយមកភាគីអ្នកចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ប្លង់ សំណាង ក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ និងបានបើកសាវនាការសម្រេចក្តីឲ្យឈ្នះ លោក កើត សារ៉េត។

ចំណែកតំណាងភាគីលោក កើត សារ៉េត ពេលនេះ មិនអាចសុំការពន្យល់​បានទេ ​ ប៉ុន្តែ​​មកទល់ពេលនេះ​លោក​​ហាក់ដូចជារក្សាជំហនៅដដែល ដោយលើកហេតុផលថា ខ្លួនជាអ្នកឈ្នះក្តី។

មន្ត្រីសាលារាជធានីភ្នំពេញបាន​បានអះអាងថា នឹង​សម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃរវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងអតីតយោ​​ធិនពិការម្នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ដោយបង្ខំនូវសា​លដី​​​ការ​​​បស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។​​​​

ដោយសារការប៉ុនប៉ងអនុវត្តន៍ដោយបង្ខំនូវជាច្រើនដងនូវសាលដីការបស់តុលាការកំពូល ផ្លូវចូលទៅផ្ទះយោធិនពិការ ​ក្នុងខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញលែងមានទៀតហើយ ​សូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផ្ទះក៏ត្រូវផ្តាច់អស់ដែរ គឺមិនអាចូលទៅ​ដល់​ផ្ទះ​ឈើដ៏ចាស់រខេ​ករ​ខាកនេះបានឡើយ។

អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារ លោក មាស សុផាត ជាយោធិនពិការនៅក្នុង​សមរភូមិ បានកាយផ្តាច់​កាលពី​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក ឌិត មន្ទីរ ប្រធានតុលារកំពូល។

ចំណែកនៅលើចំណីផ្លូវកាយផ្តាច់នេះបានចងព្យួរបដាធំៗពីរ ដែលជាដីកាអមរបស់ខុទ្ទកា​​ល័យ​​​សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅក្រសួងយុត្តិធម៌ និងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឲ្យបើកការស៊ើបអង្កេតឡើងវិញ ដើម្បីរកយុត្តិធម៌ជូនជនពិការរូបនេះ ដែលអះអាងថា ត្រូវឪពុកមារបស់ខ្លួនធ្វើប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់។

រីឯនៅតាមជញ្ជាំងផ្ទះលោក​​មានព្យួររូបថត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងរូបថតលោក ជា សុផារ៉ាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយអំពាវនាវសុំជួយរកយុត្តិធម៌ឲ្យគាត់ផង។

យោងតាមដីកាបញ្ជូនរបស់លេខ៦២៨ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ របស់លោក ហូ សិទ្ធី ប្រធានខុទ្ទកាល័យសម្តេ​​​ចតេជោនាយករដ្ឋមន្រ្តី​​បានរំលឹក​​​​ថា​ ការស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិ​ធម៌​ផ្អាកការអនុវត្តដោយបង្ខំធ្វើឡើងបន្ទាប់ពីលោក មាស សុផាត អាយុ៦០ ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រីរស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានប្តឹងសុំអន្តរាគមមន៍ពី សម្តេចតេជោ ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ ដែលចោទប្រកាន់ លោក កើត សារ៉េត ថា បានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ ឆ្នាំហើយ។

ចំណែកលោក កើត សារ៉េត ក្រោយពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ក៏ប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការនេះបានបង្វិលសំណុំរឿងទៅឲ្យសាលាដំបូងខេត្តកណ្ដាលឲ្យកាត់ឡើងវិញ ប៉ុន្តែលោក កើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ។ ដូច្នេះទីបំផុតតុលាការកំពូលក៏សម្រេចចេញសាលដីកាឲ្យលោកចាញ់ក្តីយ៉ាងអយុត្តិធម៌បំផុត។

ប្រតិកម្មនឹងផែនការអនុវត្តបង្ខំយកដីនេះ លោក មាស សុផាត ធ្លាប់បានប្រកាសជាបណ្តាំចុងក្រោយចំពោះកូនៗថា​​​ «ថ្ងៃទី១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញុំ​​ត្រូវបាត់បង់ជីវិត។ លាហើយ! បងប្អូនអ្នកស្រុក អ្នកភូមិព្រែកព្នៅ។

លាហើយ! អាជ្ញាធរភូមិ សង្កាត់ ខណ្ឌព្រែកព្នៅ ដែលតែងតែជួយការពារ។ លាហើយ! បងប្អូន អ្នកកាសែត ដែលបានអាណិត និងខំប្រឹងរកយុត្តិធម៌ឲ្យ។ លាហើយ! គណបក្សប្រជាជន ដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ! អាណត្តិក្រោយៗ លែងបានបោះឆ្នោតជូនសម្តេចទៀតហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេច ហ៊ុន សែន រហូតលុះក្ស័យ»។

ទាក់​ទងនិងបញ្ហានេះ ​លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញធ្លាប់អះអាង​​ថា ការសម្របសម្រួលនេះ ត្រូវបានធ្វើឡើងនៅក្នុងសាលារាជធានីភ្នំពេញតែម្តង ក្រោមការដឹកនាំរបស់លោក ហុង ហួលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ  ហើយបានជួបគូភាគី ដាច់ដោយឡែកពីគ្នា ដើម្បីស្វែងយល់ពីជំហររៀងៗខ្លួន។

លោកបានលើកឡើង​​ថា ការសម្របសម្រួលនេះមិនទាន់ទទួលបានលទ្ធផលអ្វីធំដុំទេ ដោយ​​​សារ​​ការទាមទារ​​​របស់គូភាគីនៅខុសគ្នាឆ្ងាយត្រង់ទំហំទឹកប្រាក់ ដែលភាគីនីមួយៗចង់បាន។ ពាក់ព័ន្ធករណីនេះ គឺភាគីពីរនាក់ហ្នឹងមានវិវាទបញ្ហាដី ហើយវាបានឈានដល់នីតិវិធីតុលាការទៅហើយ រហូតដល់ភាគីកំពុងតែកាន់កាប់ដី ដែលជាយោធិនពិការចាញ់ក្តីតែអាជ្ញាធរមិនចង់ឲ្យមានការអនុវត្តន៍ដោយបង្ខំ។

ទាក់ទនិងបញ្ហានេះ​​​ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ប្រាប់ យោធិនពិការ លោក មាស សុផាត កុំអស់សង្ឃឹម រឿងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត ដោយ​​ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចនាយករដ្ឋមន្ត្រី បានមានប្រ​សា​ស​​ន៍​បញ្ជាក់ថា« លោក មាស សុផាត ជាយោធិនពិការ សូមប្អូនប្រុសកុំអាលអស់សង្ឃឹមបើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីខុទ្ទកាល័យរបស់សម្តេចទៅក្រសួងយុត្តិធម៌នេះ» ។

លោកស្រីមានប្រសាសន៍ទៀតថា”ខ្ញុំមិនចង់និយាយទេ រឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការរស់នៅយូរហើយហេតុអ្វីបានជាលោក កើត សាវ៉េត គាត់ធ្វើប្លង់យកអញ្ចឹង !ឮថាគាត់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់” ។

ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រីបន្ដែមថា សូមឯកឧត្តម ជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យរាស្រ្តផង។ ក្នុងបច្ចុប្បន្ននេះបើតាមខ្ញុំមើលឃើញរឿងដីធ្លីភាគច្រើន ទឹកទន្លេបំពានទឹកអងច្រើនណាស់ វាតិចតួចណាស់ដែលទឹកអងបំ​ពាន​ទឹក​ទន្លេនោះ។

ចំណែកតំណាងភាគី លោក កើត សារ៉េត ពេលនេះ មិនអាចសុំការពន្យល់​បានទេ ​ ប៉ុន្តែ​​មកទល់ពេលនេះ​លោក​​ហាក់ដូចជារក្សា ជំហនៅដដែល ដោយលើកហេតុផលថា ខ្លួនជាអ្នកឈ្នះក្តី។

លោកបានបន្ថែមថា សាលារាជធានីភ្នំពេញ មិនទាន់ច្បាស់ថា នឹងសម្រេចយ៉ាងណានៅឡើយទេ ក្រោយពីបានដឹកនាំសម្របសម្រួល កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប៉ុន្តែជាគោលការណ៍ គឺសាលាក្រុងមិនចង់ឲ្យមានការអនុវត្តន៍ដោយបង្ខំនូវដីកាតុលាការឡើយ។