ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!

លិខិតមិត្តអ្នកអាន:បច្ចុប្បន្នកាលនៅកម្ពុជា សម រង្សុី គឺជាអ្នកទោស ជាទណ្ឌិតរង់ចាំតែពេលវេលាអនុវត្តច្បាប់ចាប់ខ្លួនដាក់ពន្ធនាគារតែប៉ុណ្ណោះ។

សកម្មភាពទាំងឡាយដែល សម រង្សុី ធ្វើនៅក្រៅប្រទសគឺជាអំពើខុសច្បប់ឬហៅថាជាអំពើឧទ្ទាមកម្ម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រកដ ។

បទល្មើសជាច្រើន ក្រៅពីបទល្មើសមានពាក្យបណ្តឹងទៅតុលាការដែលទណ្ឌិតសមរង្សុីបានធ្វើគឺពិតជាគ្រោះថ្នាក់បំផុតដល់ប្រទេសជាតិប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ ។

អ្វីដែលជាផែនការរបស់ទណ្ឌិតសមរង្សីថា ចូលមករំដោះប្រទេសដើម្បីមានការផ្លាស់ប្តូរដោយវិជ្ជមាន ហើយនិងចាប់សម្តេចហ៊ុន សែននោះតើគេធ្វើបាន ដោយរបៀបណាឬចង់ខ្ចីដៃសហរដ្ឋ អាមេរិក ដោយប្រើវៀតណាមមកសង្កត់រាជរដ្ឋាភិបាលស្របច្បាប់ តែទំនងជាមិនអាចទៅរួចទេ ព្រោះមហាអំណាចចិនដែលជាមិត្តកម្ពុជាមិនឈរអោបដៃមើលទេ ?

អត្ថន័យចម្លើយនៃសំណួរនេះគឺ«ទាំងអស់នេះ គឺជាអំពើក្បត់ជាតិ » របស់ទណ្ឌិតសមរង្សុីពេញទី។ ដូច្នេះក្នុងហេតុផលនេះ ទោះបីជាជនណាក៏ដោយជាបរទេសឬជាខ្មែរដែលគាំទ្រទណ្ឌិតសម រង្សុី អ្នកនោះគឺជាសត្រូវរបស់កម្ពុជានិងសម្តេចតេជោហ៊ុនសែនដោយគ្មានការលើកលែងជាដាច់ខាត។

ប្រជាពលរដ្ឋកម្ពុជាពិតជាចង់ឃើញទណ្ឌិតសម រង្សុី បញ្ចប់ជីវិតនយោបាយរបស់ខ្លួនអោយបានឆាប់បំផុត ព្រោះបុគ្គលនេះធ្វើនយោបាយមានតែការបំផ្លាញជាតិតែប៉ុណ្ណោះ ចាប់តាំងពីគេលេចមុខនៅកម្ពុជាពេលណាមក។

បុគ្គលទណ្ឌិតរូបនេះ មិនមែនជាអ្នកនយោបាយប្រជាធិបតេយ្យ ធ្វើនយោបាយដើម្បីជាតិដូចមាត់គេនិយាយនោះទេ ពោលការធ្វើនយោបាយរបស់គេគឺជាគោលដៅសងសឹក បង្កប់ដោយភ្លើងគំនុំមនោគមវិជ្ជាជ្រុលនិយមហួសហេតុ ដែលគោលដៅធំគឺចង់សងសឹកជំនួសឳពុកខ្លួន សម សារី និងចាត់ទុកគូបដិបក្ខនយោបាយជាសត្រូវចំពោះមុខ។

យើងនៅចាំបានថា កាលពីឆ្នាំ២០០៨ ទណ្ឌិតសម រង្សុី ធ្លាប់បានស្រែកហៅអោយអាមេរិកបាញ់មីស៊ីលចូលភូមិគ្រឹះ សម្តេច ហ៊ុន សែននៅទួលក្រសាំងធ្លាប់ប្រើពាក្យ«មានសុី អត់សែន មានសែន អត់សុី»។ល។

ទាំងនេះគឺភស្តុតាងជាក់ស្តែង ដែលទណ្ឌិតសម រង្សុីបានយកធ្វើជាគោលគំនិតនយោបាយរបស់ខ្លួន។កាលឆ្នាំ២០១៩ នេះគឺជាអវសានកាលរបស់ទណ្ឌិតនេះហើយ ព្រោះបទល្មើសរបស់ជននេះមិនអាចទុកអោយបន្តទៅទៀតបានទេ។

ដូច្នេះថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើទណ្ឌិត សម រង្សុី លេចមុខមកកម្ពុជាដូចគេនិយាយមែនការអនុវត្តច្បាប់គឺត្រូវតែមានជាធរមានចំពោះសមរង្សុីជាមិនខាន ៕